សម្រាស់​ធំ​ធំ​ចំនួន​៨​កន្លែង​ដែល​គេ​ដាក់​នៅក្នុង​តំបន់​អភិរក្ស​ព្រែក​ក្បាលកោះ​ក្អែរ ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ត្រូវបាន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បញ្ជារ​ឲ្យ​មន្ត្រីជលផល​និង​សហគមន៍​នេសាទ​រុះរើ​ដឹក​ចេញ​ឲ្យ​អស់​
ដោយ Heng  ថ្ងៃទី 3 January, 2019  ម៉ោង 08:05 | បទល្មើស​សេដ្ឋកិច្ច, សេដ្ឋកិច្ច

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​តំបន់​អភិរក្ស​ព្រែក​ក្បាលកោះ​ក្អែរ ស្ថិតនៅក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍​ត្រូវបាន​គេ​បោះ​សម្រាស់​ធំៗ​ខុសច្បាប់​ចំនួន​៨​កន្លែង​ក្នុងពេល​ថ្មី​”​នេះ​ដែលមាន​ទំហំ​ប្រមាណ​២​ហិកតា ។ ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា គឹ​មន្ត្រី​ខិលខូច​បើកដៃ​ទើប​ជនល្មើស​ហ៊ាន​ដាក់​។​បទល្មើស​នេះ​ត្រូវបាន​លោក​ខណ្ឌ​រដ្ឋបាល​ផល​កំពង់ឆ្នាំង​បញ្ជារ​ឲ្យ​មន្ត្រីជលផល​ការពារ​តំបន់​អភិរក្ស និង​សហគមន៍​នេសាទ​កំពង់ព្រះ​គគីរ ត្រូវតែ​រើរុះ​សម្រាស់​ទាំងនោះ​ដឹក​ចេញពី​តំបន់​អភិរក្ស​ដែល​ពួកខ្លួន​ការពារ​អោយអស់​ទើប​រួចខ្លួន ។​

​ទាក់ទង​នឹង​ពត​ល្មើស​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ ការដាក់​សម្រាស់​នៅក្នុង​ឡូត៍​អភិរក្ស​នេះ​ប្រមាណ​២​ហិកតា គឺ​មួយចំនួន​ត្រូវបាន​គេ​ដាក់​កាលពី​ទឹក​នៅ​ច្រើន និង​មួយចំនួនទៀត​គឺ​គេ​ទើបតែ​ដាក់​ក្នុងពេល​ថ្មីៗ ដោយ​សម្រាស់​មួយចំនួន​ក្នុង​ពេលនេះ​ស្រស់ញញឹម​មិនទាន់​ជ្រុះ​សន្លឹក​អស់​ផង ។ ដោយ​គេ​អោយដឹងថា​៖ អ្នក​ដាក់​សម្រាស់​ខាងលើនេះ​មាន​គ្នា​៣​នាក់ ១​ឈ្មោះ ចំរើន ២​ឈ្មោះ គង់ និង​៣​ឈ្មោះ ខន គឺជា​ប្រជាពលរដ្ឋ​រស់នៅ​ព្រែក​គូរ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ហើយ​ការដាក់​សម្រាស់​នេះ​គេ​មិន​ជឿថា អ្នកការពារ​តំបន់​អភិរក្ស​មិនដឹង​នោះឡើយ បើ​មិន​បើកដៃ​អោយគេ​ក៏​គេ​មិន​ហ៊ាន​ដាក់​សម្រាស់​ដែល​ត្រូវ​ចំណាយលុយ​ជាច្រើន​លាន​ចោល​ដែរ ។

​ដោយឡែក នៅតាម​ខ្នង​កោះ​ជាប់​ព្រែក​ក្បាលកោះ​ក្អែរ​នេះ ក៏​អ្នកយកព័ត៌មាន​យើង​បានឃើញ​ដើ ម​រាំង​មួយចំនួនធំ​ត្រូវគេ​អារកាត់​បែក​អស់​ជាច្រើន​ដើម​ផងដែរ ដើម្បី​ធ្វើជា​សម្រាស់​ដាក់​ក្នុង​តំបន់​អភិរក្ស​នេះ ដែល​រឿងនេះ​គឺជា​រឿង​ត្រីងៀត​ឈ្លាត​ពង និង​កន្ទេល​ធំ​បន្លំ​ដេក របស់​មន្ត្រីជលផល និង​សហគមន៍​នេសាទ​ដែលជា​អ្នកទទួលខុសត្រូវ​ការ​ពារ​តំបន់​អភិរក្ស​នេះ ដែល​លោក​ខណ្ឌ​រដ្ឋបាល​ជលផល​មិនគួរ អោយ​រួចខ្លួន​ឡើយ គួរតែ​ស្រាវជ្រាវ​ចាប់​ជនល្មើស និង​អ្នក​ឃុបឃិត​មក​កសាង​សំណុំរឿង​ប ញ្ជូ​ន​ទៅ​តុលាកា រ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំអោយ​មាន​គំរូ​អាក្រក់​ដល់​អ្នក​ក្រោយៗ​ទៀត ។​

​ចំពោះ​កា​លើកឡើង​របស់​ប្រជាពលរដ្ឋ​ក្នុងករណី​ខាងលើនេះ លោក ផាន់ ផល្លា ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ក៏ដូចជា​លោក ឈឹម បាន មេក្រុម​ការពារ​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ សុទ្ធ តែ​បាន​បដិសេធថា ពួកលោក​មិនបាន​ដឹង​ឡោះ​យ និង​មិនដឹងថា​មាន​គេ​លួច​ដាក់​សម្រាស់​ក្នុង​តំបន់​អភិរក្ស​ខាងលើនេះ​តាំងពី​ពេលណា​មក​ទេ ។

​ទាក់ទង​នឹង​ករណីនេះ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ នេះ​បានអោយដឹងថា​៖ រឿងនេះ​លោក​បានដឹង​ហើយ ដោយ​លោក​បាន​បញ្ជារ​ឲ្យ​មន្ត្រីជលផល​ដែល​ការពារ​តំបន់​អភិរក្ស និង​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ត្រូវតែ​សហការគ្នា​រុះ​រើស​ម្រា ស់​ខាងលើនេះ ដោយ​ត្រូវតែ​ដឹក​ចេញ​យកទៅ​ចោល​អោយ​អស់ពី​តំបន់​អភិរក្ស ដោយ​មិនត្រូវ​គ្រាន់តែ​ឈូ ស​សម្រាក​ទាំងនោះ​ចោល​នៅក្នុង​ព្រែក​នោះឡើយ ជាហេតុ​បង្ក​ឱ្យ​ទឹក​ក្នុង​ព្រែក​គោក​រាក់​ខុសច្បាប់ ។​

​ក្នុង​រឿងនេះ​ដែរ ប្រជាពលរដ្ឋ​នឹង​បន្ត​តាមដាន​ការបង្ក្រាប​រើរុះ​សម្រាស់​ខាងលើនេះ​របស់​សមត្ថកិច្ច ថា​តើ​ពួកគេ​ត្រូវ​ធ្វើតាម​បញ្ជារ​របស់លោក​នាយខ​ណ្ឌ​រដ្ឋបាល​ជលផល​បាន​កំ​តិ​ណា ឬ​គ្រាន់តែ​ធ្វើ​លំៗ​អោយ​រួច​តែ​ខ្លួន ដើម្បី​រាយការណ៍​យកគុណ​សម្បត្តិ​តែប៉ុណ្ណោះ និង​តើ​លោ​យ​នាយ​ខណ្ឌ​ដាក់វិន័យ​ដល់​មន្ត្រី​ខិលខូច​របស់ខ្លួន​ដែរឬទេ​….!! ៕ រឹទ្ធិ ជ័យ​

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...