ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមួយក្រុមតំណាងឲ្យប្រជាពលរដ្ឋ១០២គ្រួសារ រស់នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ បាននាំគ្នាចង្អុលបង្ហាញដីទំនាស់ នៅក្នុងភូមិកំពង់ព្រះគគីរ ហើយបានអះអាងថាពួកគាត់មិនបានធ្វើស្រែលើដីចំនួនជាង១១ហិកតា ជាដីទំនា ស់ដែលតុលាការបានចេញដីការក្សាការពារនោះឡើយ ដូច្នេះការចោទប្រកាន់របស់ឈ្មោះ ជា គឹមឡេងជាដើមបណ្តឹងក្នុងរឿងទំនាស់ដីធ្លី តាមរយះវិទ្យុមួយកក្នុងខេត្តពួកគាត់សូមបដិសេធទាំងស្រុង។
ទាក់ទងក្នុងរឿងនេះ លោក យាន ស៊ីថា អាយុ៥៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះតាម៉ូវតំណាងឲ្យប្រជាពលរដ្ឋចំនួន១០២គ្រួសារ បានបញ្ជាក់នៅលើដីទំនាស់ថា៖ កាលពីរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ លោកស្រី ជា គឹមឡេង ជាដើមបណ្ដឹងក្នុងរឿងទំនាស់ដីធ្លីនេះ បានសំភាសនៅក្នុងវិទ្យុមួយនៅក្នុងខេត្តកំពង់ឆ្នាំងផ្សាយជាសាធារណៈ ដោយបានចោទប្រកាន់ថា៖ ពួកគាត់ប្រជាពលរដ្ឋចំនួន៨នាក់តំណាងអោយប្រជាពលរដ្ឋចំនួន១០២គ្រួសារ រស់នៅក្នុងភូមិកោះតាម៉ូវ បានយកប្រជាពលរដ្ឋធ្វើជាខែលប្លន់យកដីគាត់ និងបានរពលោភយកដីចំនួនជាង១១កិកតា ដែលតុលាការបានចេញដីការរក្សាការពារយកមកធ្វើស្រែ ។ ដូច្នេះចំពោះការចោទប្រកាន់ខាងលើនេះ ពួកគាត់មិនអាចទទួលយកឡើយ ព្រោះថាដីជាង១១ហិកតាដែលតុលាករចេញដីការរក្សាកាពារនោះ គ្នានអ្នកណាធ្វើស្រែលើដីនោះឡើយ។
តំណាងប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងទៀតថា៖ ទំនាស់ដីស្រែនេះមានរយៈពេលជាង១០ឆ្នាំមកហើយ ដែលបានប្ដឹងផ្ដល់គ្នានៅតុលាការ ដោយឡែកសព្វថ្ងៃនេះ ប្រជាពលរដ្ឋចំនួន១០២គ្រួសារធ្វើស្រែទៅលើដីចំនួន៤៩ហិកតា ដែលតុលាការ និងអាជ្ញាធរស្រុកខេត្ត បានទទួលស្គាល់តែប៉ុណ្ណោះ នឹងដោយមានសម្តេចជវាហ្វាំង គង់ សំអុល បានជួយយធ្វើប្រពន្ធ័ប្តឡាយទឹកខ្វាត់ខ្វែងជួយសោចស្រពដី ស្រែទាំងអស់ខាងលើនេះផងដែរជាង៣ឆ្នាំមកហើយ ។ ប៉ុន្តែលោកស្រី ជា គឹមឡេង ចេះតែប្តឹងចោទប្រ កាន់ពួកគាត់ជាបន្តបន្ទាប់ ថាបានរំលោភយកដីស្រែរបស់គាត់ដែលទិញចំនួន៦០ហិកតាមកធ្វើស្រែ ដោ យមិនអោយពួកគាត់ធ្វើស្រែចិញ្ចឹមជីវិតបានសុខឡើយ។ រឿងនេះប្រជាពលរដ្ឋទាំង១០២គ្រួសារ ទទូចស្នើសុំអាជ្ញាធរស្រុក និងខេត្ត មេត្តាជួយដោះស្រាយទំនាស់ដីធ្លីអោយបានចប់សព្វគ្រប់ជាបន្ទាប់ផង កុំអូសបន្លាយទៀត ព្រោះទំនាស់ដីស្រែនេះបានអូសបន្លាយជាង១០ឆ្នាំមកហើយនៅតុលាការ ដែលធ្វើអោយប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង។ បើអាជ្ញាធរស្រុក និងខេត្តមិនដោះស្រាយឲ្យបានចប់សព្វគ្រប់ទេនោះ ក្នុងពេលខាងមុខនេះពួកគាត់ទាំង១០២គ្រួសារ នឹងឡើងទៅជួបសម្ដេចតេជោ ហ៊ុនសែន អោយជួយដោះស្រាយហើយ ។
ដោយឡែកលោកស្រី ជា គឹមឡេង យើងមិនអាចសុំការបំភ្លឺបានឡើយចំពោះការចោទប្រកាន់ខាងលើនេះ ប៉ុន្តែនៅក្នុងសាលក្រម លេខ៨០ (ជ) របស់តុលាការចុះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦លោ កស្រី ជា សំឡេង បានបញ្ជាក់ថា៖ គាត់បានទិញដីស្រែចំនួន៨០ហិកតា និងមានប្លង់ជិត១២ហិកតា ពីប្រ ជាពលរដ្ឋ នៅក្នុងឆ្នាំ២០០៧ ប៉ុន្តែក្រោយពីទិញបានមក ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះតាម៉ូវ បាននាំគ្នារំលោភយកដីស្រែទាំងអស់នោះ ទៅធ្វើស្រែរហូតមក ដោយគាត់ជាម្ចាស់ដីពុំបានកាន់កាប់អាស្រ័យផលនៅលើដីស្រែដែលបានទិញនោះឡើយ។ ហេតុនេះហើយទើបគាត់ដាក់ពាក្យបណ្ដឹងសុំអោយតុលាការជួយដោះស្រាយទាមទារយកដីស្រែទាំងអស់នោះមកកាន់កាប់វិញ តែរឿងនេះតុលាការសម្រេចចេញដី ការក្សាការពារដីស្រែចំនួនជិត១២ហិកតា ដែលមានប័ណ្ណកតែប៉ុណ្ណោះ ចំណែកដីស្រែជាង៤០ហិកតាទៀ តគឺប្រជាពលរដ្ឋភូមិកោះតាម៉ូវនៅតែបន្តធ្វើស្រែជារៀងរាល់ឆ្នាំដដែល គឺការដោះស្រាយរបស់តុលាការខេត្តកំពង់ឆ្នាំង មិនបានផ្តល់យុត្តិធម៌អោយគាត់ឡើយ ៕ រឹទ្ធិ ជ័យ
















