ប្រជាពលរដ្ឋ​ជាង​៣​ម៉ឺន​នាក់​មកពី​គ្រប់​មូលដ្ឋាន​បាននាំគ្នា​មក​ចូលរួម​ឆ្លង​ឆ្នាំ​សកល​២០១៨​ឈានចូល​២០១៩ យ៉ាង​សប្បាយរីករាយ​នៅតាម​សួនច្បារ​កណ្តាល​ទីក្រុង​កំពង់ឆ្នាំង​
ដោយ Heng  ថ្ងៃទី 1 January, 2019  ម៉ោង 08:57 | ព័ត៌មាន​ជាតិ

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ចំនួន​ជាង​៣​ម៉ឺន​នាក់​នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បាន​នាំ​ក្រុមគ្រួសារ មិត្ត​ភ័​ក្រ មក​ចូលរួម​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈានចូល​ឆ្នាំ​២០១៩ យ៉ាង​ស ប្បាយ​រីករាយ នៅតាម​សួនច្បារ​នានា​កណ្តាល​ទីក្រុង​កំពង់ឆ្នាំង​។​

​ក្រោយ​ការដឹង​នាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ បានធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូណ៌ មានការ​អភិវឌ្ឍ​នន៍​រីកចំរើន​លើ​គ្រប់​វិស័យ ពី​ទីក្រុង​រហូតដល់​ជនបទ និង​បានធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជីវ ភាព​ធូរធារ និង​មានឱកាស​នាំ​ក្រុមគ្រួសារ​ដើរ​កំសាន្ត​នៅក្នុង​ឱកាស​បុណ្យទាន​ផ្សេងៗ ។​

​ជាក់ស្តែង​នៅក្នុង​ខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត បាន​អភិវឌ្ឍន៍​ទឹកដី​ក្រុង​កំពង់ឆ្នាំង​អោយមាន​សោភ័ណភាព​ស្រស់ត្រកាល​នៅក្នុង​យប់​ឆ្លង​ឆ្នាំ​២០១៨ ឈានចូល​ឆ្នាំ​២០១៩ លោក ឈាង វណ្ណៈ អនុប្រធាន​មន្ទីរ​ព៍ត៌មាន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ មាន​ប្រជាពលរដ្ឋ​មកពី​គ្រប់​មូលដ្ឋាន បាន​ចូលរួម​ឆ្លង​ឆ្នាំ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ដោយបាន​ជួបជុំគ្នា​ហូបចុក បាញ់​កាំ​ជ្រូច​លេង​កំសាន្ត​នៅតាម​សួនច្បារ​នានា​ចំ​កណ្តាល​ទីក្រុង​កំពង់ឆ្នាំង​។​

​ដោយឡែក​នៅក្នុង​សួន​កុមារ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​អាជ្ញាធរខេត្ត បានរៀបចំ​វង់​តន្ត្រី​ជូន​ប្រជាពលរដ្ឋ​ច្រៀង​រាំលេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​ផងដែរ​នៅក្នុង​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ ដែល​អាច​បញ្ជាក់បាន​ថា ប្រទេសជាតិ​មាន​សុខសន្តិភាព គឺ​ប្រជាពលរដ្ឋ​ពិត​ជាមាន​សុភមង្គល មាន​សេចក្តីសុខ មាន​ភាពសំបូរ​សប្បាយ​រុងរឿង​យ៉ាងពិត​ប្រាកដ​៕ រឹទ្ធិ ជ័យ​

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...