ខេត្តកំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងសហការី នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បាននាំយកអំណោយ និងស្បៀងអាហររបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅចែកជូកដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្នុងពិធីឆ្លងឆ្នាំសកល២០១៨ ឈានចូ់ឆ្នាំ២០១៩ ។
នៅក្នុងពិធីនោះ លោក កែវ ពៅ បានបញ្ជាក់អោយដឹងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែយកចិត្តទុកដាក់ជាអ្នកដល់ប្រជាពលរដ្ឋក្រីក្រ ដោយថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ត្រូវតែជួយទំនុកបំរុងជីវភាពស្បៀងអាហារ ថ្នាំសង្កូវនិងមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយ ឬមិនបានយកចិត្តទុកដាក់ព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យរដ្ឋនោះឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អនុវត្តន៍តាមការនែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំមនត្រីរាជការនៅក្នុងអង្គភាព បាននាំយកអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅចែកជូកដល់ក្មួយៗជាង៤០នាក់នៅក្នុង មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដើម្បីផ្គង់ផ្គង់ជីវភាពបន្ថែមលើគោលរបបរបស់រដ្ឋ។ អំណោយទាំងអស់នោះរួមមាន៖ អង្ករ 150 kg , ទឹកផ្លែឈើ 3 កេស , ទឹកបរិសុទ្ធ 3 កេស , មី 3 កេស , ស្ករស 2 kg , អំបិល 2 kg , ប៊ីចេង 1 kg , ទឹកត្រី 3 យួរ , ទឹកស៊ីអ៊ីវ 3 យួរ និងថវិកា 1,200,000 រៀល និង លោក កែវ ពៅ បានឧត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន 500,000 រៀល បន្ថែមទៀតផងដែរ ។
លោក កែវ ពៅ ក៏បានផ្តាំផ្ញើរដល់ក្មួយៗកុមារកំព្រាទាំងអស់ សូមយកចិត្តទុកដាក់រៀនសូត្រចំណេះដឹងទូរទៅអោយបានពូកែ ដើម្បីយកចំណេះដឹងទាំងអស់នោះទៅប្រកបការងារដោយសុចរិច ជួយកសាងជាតិ ក៏ដូចជាជួយកសាងអនាគតរបស់ក្មួយអោយបានល្អប្រសើរនៅក្នុងសង្គមជាតិផងដែរ ។
លោកស្រីនាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់លោក កែវ ពៅ និងក្រុមការងារ ដែលបាននាំយកអំណោយរបស់ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកចែកជូនដល់កុមារកំព្រាដែ លកំពុងមានការខ្វះខាត ។ លោកស្រីនាយិកា និងកុមារកំព្រាទាំងអស់ សូមប្រសិទ្ធិពរជ័យ ដល់សម្តេខក្រឡាហោម និងក្រុមការងារទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ និងមានជ័យជំនះគ្រប់ការងារនិងភារកិច្ច ក្នុងឱកាសឆ្នាំថ្មី២០១៩នេះ ៕ រឹទ្ធិ ជ័យ






