• រថយន្តកុងតឺន័រ បើកវ៉ាជែងល្មើសភ្លើងស្តុបទៅបុករថយន្ត២គ្រឿង រួចបន្តល្បឿនទៅបុកផ្ទប់បង្គោលភ្លើង
    ដោយ Heng  ថ្ងៃទី 21 September, 2022  ម៉ោង 09:01 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង
    លឿន បំពានភ្លើងស្តុបជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរ កំពុងឈប់រង់ចាំស្តុប រួចបន្តល្បឿនទៅបុករថយន្តlexusLX470 បណ្តាលឲ្យរេចង្កូទៅបុកបង្គោលភ្លើង។ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    សមត្ថកិច្ចឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ3E-4287 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្តុប២៤ម៉ោង បានឈុបរថយន្តរងចាំស្តុបខៀវ ភ្លាមនោះដែរក៏មានរថយន្តម៉ាកlexusLX470ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BE-2286បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធីទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងស្តុបខៀវ ខណៈពេលឆ្លងមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3B-7613 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពី ជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បានបើកវ៉ាជែងទាំងបំពានស្តុបក្រហមក៏ជ្រុលទៅបុករថយន្តក្រុង ដឹកនាក់ដំណើរផ្នែកចំហៀងខាងឆ្វេង ដែលកំពុងតែឈុបរងចាំស្តុបបណ្តាលឲ្យដាច់កញ្ចក់មួយចំហៀង រួចបន្តទៅបុករថយន្តlexusLX470 កំពុងតែបើកឆ្លងស្តុចចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាត ធ្ងន់ធ្ងរចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកផ្ទប់បង្គោលភ្លើងទើទៅមុខលែងរួច សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ភ្លាមោះដែរតៃកុងរថយន្តកុងតឺន័របានបើកទ្វារ រត់គេចខ្លួនបាត់។

    ក្រោយកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់រួចក៏បានវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត lexus lx470 និងរថយន្តកុងតឺន័រទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ។ ចំណែកឯរថយន្តក្រុងដឹកអ្នកដំណើរ គាត់មិនចង់វែងឆ្ងាយក៏បើករត់យន្តទៅបាត់តែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...