• រថយន្តឡិចស៊ីស បើកបររេចង្កូតចូលទៅកន្លងផ្លូវទិសបញ្ច្រាសបុកជាមួយរថយន្តកូរ៉េ ខូចមុខទាំងសងខាង
    ដោយ Heng  ថ្ងៃទី 14 September, 2022  ម៉ោង 09:13 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តឡិចស៊ីសខណៈកំពុងបើកបរស្រាប់តែរេចង្កូតទៅបុកជាមួយនឹងរថយន្តកូរ៉េ ដឹកទឹកសុទ្ធហាយតិច រួញមួយកំណាត់មុខទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ១០០៣ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានប្រាប់ថា នៅមុនពេលកើតហេតុ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទឹកសុទ្ធហាយថិច ពណ៌ខៀវឆ្នូតក្រហមពាក់ស្លាកលេខភ្នំពេញ2T-4382 តាមបណ្តោយផ្លូវ១០០៣ ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុក៏មានរថយន្តឡិចស៊ីស អិលអិច៤៧០ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW-1267 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតមកលិច បញ្ច្រាសទិសគ្នា បានរ៉េចង្កូតមកខាងឆ្វេងដៃ ជ្រុលមកបុកជាមួយរថយន្តហ៉ីយ៉ាន់ដាយ ចំពីមុខរងការខូចខាត់ផ្នែកខាងមុខទាំងសងខាង។ តែសំណាងល្អមិនមានអ្នករងរបួស ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍នេះទេ។

    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងរួចឲ្យរករថយន្តអែបគៀន និងឲ្យភាគីទាំងពីរធ្វើការចរចាគ្នាមួយជំហ៊ានសិន តែបើការចរចាមិនត្រូវគ្នាទេ សមត្ថកិច្ចជំនាញចរាចរណ៍ នឹងរករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកនៃ អធិការដ្ឋាននគរបាលខណ្ឌស្សីកែវ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...