• រថយន្តបែនដឹកដីបុករថយន្តដឹកទំនិញកំពុងបើកថយក្រោយ
    ដោយ Heng  ថ្ងៃទី 13 September, 2022  ម៉ោង 09:38 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តបែនដឹកដីក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទំនិញធុនធំ ខណ:បើកថយក្រោយចំយ៉ាងពេញទំហឹង តែសំណាងល្អមិនមានអ្នករងរបួសទេ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-7047 បានរៀបចំអីវ៉ាន់លើកដាក់រៀបលើរថយន្តរួច ក៏បានបើកថយក្រោយ ខណ:ថយជិតដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកដីមួយគ្រឿងមិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តដឹកទំនិញពីចំហៀងខាងស្តាំ ផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ទ្រុងធ្លាក់អីវ៉ាន់ពេញផ្លូវ។ ចំណែកឯរថយន្តបែនដឹកដីវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។

    ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យភាគីទាំងសងខាងសម្រួលគ្នា តែមិនត្រូវសសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងផ្នែកជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...