• បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ វេគូតទៅបុកកង់បី និងម៉ូតូ បង្កមនុស្ស២នាក់ រងរបួសធ្ងន់
    ដោយ Heng  ថ្ងៃទី 27 August, 2022  ម៉ោង 08:53 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន៣កង់ រួចវេគូតទៅប៉ះម៉ូតូកង់បីបណ្តាលឲ្យក្រឡាប់កិនលើម៉ូតូបង្កឱ្យមនុស្ស២នាកើរងរបួសធ្ងន់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចទល់មុខផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាកBMW ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BJ-6680 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ចំនួនបីកង់ រួចវេរគូទ រថយន្តទៅប៉ះម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 1IC-2275 ធ្វើដំណើរស្របទិសពីកើតមកលិច ចំពីក្រោយបណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់។

    ក្រោយកើតហេតុរថយន្តសាមុយ បានដឹកអ្នរបួសយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...