• ចៅអធិកាវត្ត​ប៉ោយ​អង្គរ ​១អង្គ​ក្រោយពីផឹកគ្រឿងស្រវឹងបើករថយន្តលឿនរេចង្កូតទៅបុករថយន្តកំពុងបើកបញ្ច្រាសទិស
    ដោយ Heng  ថ្ងៃទី 26 August, 2022  ម៉ោង 12:34 | សន្តិសុខ​សង្គម

    (ខេត្ត​បន្ទាយ​មាន​ជ័យ​) ៖ ​ព្រះ​សង្ឃ​​មួយអង្គ​បាន​បើករថយន្ត​​កាមរី​ឆ្លាមក្នុងសភាពស្រវឹង ​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​​ម៉ាកឡិច​​ស៊ី​ស ​RX300​កំពុងបើកបញ្ច្រាសទិសគ្នា បណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាង តែ​មិនបណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់រងគ្រោះថ្នាក់​ទេ។ ​ករណីនេះបានកើតឡើងកាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២​ នៅចំណុច​​មុខ​សណ្ឋាគារ​រុងរឿង​ ស្ថិត​​ក្នុង​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

    តាម​ប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​​បានឱ្យ​ដឹងថា​ ​មុនពេលកើតហេតុ រថយន្ត​ម៉ាកឡិច​​ស៊ី​ស​ RX.300​​ពាពាកស្លាក់​លេខ ​ភ្នំពេញ​ 2J-8522 ​បាន​បើកបរ​តាម​បណ្តោយ​ជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ហើយ​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម​ ​ពាពាកស្លាក​លេខ​ ភ្នំពេញ​ 2L-0874 ​បាន​បើកបរ​​ក្នុង​​ទិស​ដៅ​បញបញ្ច្រាសគ្នា​ ​ក្នុង​ល្បឿន​លឿន​ បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ ជ្រុល​​ទៅ​បុក​រថយន្ត​ឡិច​​ស៊ី​ស​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​ បណ្តាលឱ្យ​​រង​ការ​ខូចខាត​ទាំង​សងខាង​ តែមិនបណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់រ​ង​របួស​ទេ ។

    ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​ៗ គេ​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ ​និង​វាស់វែង ​ឃើញ​អ្នកបើកបរ​រថយន្ត​ម៉ាកកាមរី​ឆ្លាម​ដែល​ចេញពី​រថយន្ត​ឃើញ​ព្រះ​សង្ឃ​២​អង្គ​គង់​ខាង​មុខ​ ក្នុង​នោះព្រះ​​សង្ឃ១​អង្គ​គង់​នៅ​ខាងឆ្វេង​ជា​អ្នក​​​បើករថយន្ត​ និង​ស្ត្រី​ម្នាក់​អង្គុយ​ខាងក្រោយ ​។ បន្ទាប់មក​​កម្លាំង​សមត្ថកិច្ច​បាន​និមន្ត​ព្រះ​សង្ឃ​២​អង្គ​ និង​ស្ត្រី​ម្នាក់​ឡើង​រថយន្ត​ប៉ូ​លី​ស​ទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​​ចំណែក​​រថយន្ត​​ទាំង​​​២​គ្រឿង​ត្រូវ​បាន​​ស្ទូច​​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​។

    សមត្ត​កិច្ច​បានឱ្យ​ដឹង​​ថា​ ​ក្រោយ​និមន្ត​ព្រះ​​សង្ឃ​២​អង្គ​ និង​ស្ត្រី​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត ហើយនៅពេល​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​ក្នុង​ចំណោមព្រះ​សង្ឃ​២​អង្គ​ មានព្រះសង្ឃ​​១​អង្គ​មាន​ជាតិ​អាល់​កុល​ហើយ​ជា​អ្នកបើកបរ​ទៀត​ និង​​ជា​ចៅអធិការ​វត្ត​ប៉ោយ​អង្គរ ​ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ និង​ស្ត្រី​ម្នាក់​មក​ជាមួយ​ គឺ​ជា​ម្តាយ​របស់​ព្រះ​អង្គ​​ ។ ​

    តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង​ ព្រះ​​សង្ឃ​ទាំង​២​អង្គ​បាន​និមន្ត​មក​ពី​វត្ត​ប៉ោយ​អង្គរ​ ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ​ ​នាំ​ម្តា​យមក​លេង​វត្ត​ស្វាយ​ចាស់ ដោយ​បើក​រថយន្ត​​ចេញ​មក​ក្រៅ​ចូល​ហាង​ក្បែរផ្លូវ ​រហូត​ដល់​​ព្រលប់​ ​ទើប​ដឹក​​​ម្តាយ​​ត្រឡប់​ទៅ​ផ្ទះនៅ​​ស្រុក​ម៉ា​ឡៃ​វិញ លុះ​​ពេល​បើកបរ​ចេញ​មកក៏​​បុក​ជាមួយ​រថយន្ត​ឡិច​ឡិច​​ស៊ី​ស​ បណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាងតែម្តង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...