• ជិះម៉ូតូឌុបគ្នា០៣នាក់ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចតែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន
    ដោយ Heng  ថ្ងៃទី 16 August, 2022  ម៉ោង 12:40 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ ជនសង្ស័យ០៣នាក់ត្រូវកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្រោយពីពួកគេធ្វើ សកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់កាលពីវេលាម៉ោង​២២ ននិង៣០នាទីថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។

    លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា កាលពីថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​២២ និង៣០នាទី​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ លោក​បាន​ដឹកនាំ​កម្លាំង​ក្រក្រុមអន្តរាគម៍ចុះបង្ក្រាប​ករណី​អំពើលួចមាន​ស្ថានទម្ងន់ទោស​ (​ ឆក់យក​ទូរស័ព្ទ​ដៃ​ )​១​ករណី​ និង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣​នាក់។

    ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ឡេង ហេង​​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​, ២-ឈ្មោះ លី ស៊ីថា​​ ភេទប្រុស​ អាយុ​២១ឆ្នាំ, ៣-ឈ្មោះ លួម ចាន់ថា​​ ភេទប្រុស​ អាយុ​២០ឆ្នាំ ជនទាំង​៣​នាក់នេះមានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខខេត្តបាត់ដំបង រួមជាមួយវត្ថុតាង​ដកហូតមាន​ ៖​ -​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៧ មួយគ្រឿង ពាក់ស្លាកលេខ​ បាត់ដំបង 1AE-7425 (​ ជា​ម៉ូតូសម្រាប់ជិះធ្វើសកម្មភាព​ ), -ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOPPO F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។ ចំណែកជនរងគ្រោះ​ឈ្មោះ​ សោ ថាវន្ត​ ភេទស្រី​ អាយុ​២៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ស្តីស្ទឹង ឃុំ​តាលាស់ ស្រុក​មោងឫស្សី​ ខេត្ត​បាត់ដំបង​។

    ​ បច្ចុប្បន្ន​ជនសង្ស័យខាងលើត្រូវបានការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...