• នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណី ឆបោកយកម៉ូតូលក់ទិញគ្រឿងញៀនជក់
    ដោយ Heng  ថ្ងៃទី 16 August, 2022  ម៉ោង 10:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីម្សិលមិញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ម្សិលមិញពាក់ព័ន្ធករណីឆបោកយកម៉ូតូ បង្កឡើងនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ខែខឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង០០នាទី។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ០២នាក់នោះរួមមាន ៖ ១-ឈ្មោះ ប៊ុន ថាវរិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។ ២-ឈ្មោះ ទេព សុហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ ស្មាន សូទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

    សមត្ថកិច្ចបានបញ្ជាកើឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១១០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១BU-៤៤៩៤ ទៅជួបជនសង្ស័យឈ្មោះ ប៊ុន ថាវរិទ្ធ នៅផ្ទះជួលគ្មានលេខ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យក៏បានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះដោយប្រាប់ថាទៅទិញអីហូបមួយភ្លែត រួចក៏ជិះម៉ូតូទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ ទេព សុហេង យកទៅលក់ឱ្យគេបានប្រាក់៣០០ដុល្លារចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

    លុះមកដល់ថ្ងៃទី ១៥-០៨-២០២២ វេលា ម៉ោង១៧ និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ប៊ុន ថាវរិទ្ធ នៅភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចយើងធ្វើការសាកសួរ។ រហូតដល់ម៉ោង១៩ និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ទេព សុហេង នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា។ ជនសង្ស័យទាំង០២នាក់ ធ្វើតេស្តិ៍ទឹកនោម គឺមានសារធាតុញៀនទៀតផង។ នគរបាលប៉ុស្ដិសង្កាត់តិការបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានច្បារអំពៅចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...