• បុរសម្នាក់បើករថយន្ដក្នុងសភាពស្រវឹងរេចង្កូតទៅបុកម៉ូតូមួយគ្រឿងបង្កឱ្យរងរបួសធ្ងន់ម្នាក់
    ដោយ Heng  ថ្ងៃទី 12 August, 2022  ម៉ោង 12:11 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ រថយន្ដដឹកសម្ភារ:១គ្រឿងបើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងរេចូលក្នុងគន្លងផ្លូវម្ខាងទៀតបណ្ដាលឱ្យបុកម៉ូតូ១គ្រឿង ដែលបើកនៅខាងទិសបញ្រ្ចាសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១៥នាទី នៅចំណុចខាងជើងរង្វង់មូលព្រែកសំរោងប្រហែល១០០ម៉ែត្រ លើផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 2A-0994 បើកបរដោយឈ្មោះ គុជ ពន្លឺ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួនក្នុងស្ថានភាពស្រវឹង) ។ ចំណែកជនរងគ្រោះឈ្មោះ ទូច ចាន់ផល្លីការ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខកណ្ដាល1AL-7939 បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចតុមុខ។

    ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង កសាងឯកសារដកហូតវត្ថុតាងមធ្យោបាយទាំង២គ្រឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី ។ មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្ដបើកក្នុងសភាពស្រវឹងចូលក្នុងគន្លងផ្លូវម្ខាងទៀត ទើបធ្វើឱ្យរថយន្តបុកម៉ូតូបណ្ដាលឱ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួស ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...