• ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់ !
    ដោយ Heng  ថ្ងៃទី 1 August, 2022  ម៉ោង 09:47 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ ឧកញ៉ាឈ្មោះ ស៊ឹង ប៊ុណ្ណា ដែលបានផ្ទុះអាវុធចំនួន៤គ្រាប់ កាលពីវេលាម៉ោង ២២ ជាងយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយ កន្លែង ស្តិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបនោះ នៅទីបំផុតក្រោយពីសាកសួរចប់ តុលាការ ខេត្តសៀមរាបបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២២ នេះ ពីបទប្រើប្រាស់អាវុធខុសច្បាប់។ បទល្មើសនេះត្រូវជាប់ពន្ធនាគារយ៉ាងតិចចាប់ពី ២-៣ឆ្នាំ ។

    សូមរំលឹកថា ជនជាប់ចោទឈ្មោះសឹង ប៊ុណ្ណា បង្កផ្ទុះអាវុធចំនួន៤គ្រាប់ នៅវេលាម៉ោង ២២ ជាងយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយ កន្លែង ស្តិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប មូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។ ចំណែកស្រ្តីឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺប្រាប់ សមត្ថកិច្ចថា មានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្តីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយ មូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ។

    លោក ស៊ឹង ប៊ុណ្ណា មានអាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំម ហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីផ្ទុះអាវុធចំនួន ៤គ្រាប់ លោក ស៊ឹង ប៊ុណ្ណា បាទសារភាពប្រាប់សមត្ថកិច្ចដែលបានចុះទៅដល់លំនៅដ្ឋានរបស់លោកថា លោកបាញ់កាំភ្លើងគ្រាប់មែន ដើម្បីសុំសិទ្ធិ ៤យ៉ាង៖
    ១ សិទ្ធិក្នុងការរស់នៅពេញលេញ
    ២ ក្នុងការទំនាក់ទំនងពេញលេញ
    ៣ សិទ្ឋិក្នុងការរកស៊ីពេញលេញ
    ៤ សិទ្ធិក្នុងការទំនាក់ទំនងពេញលេញ។

    សមត្ថកិច្ចបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លី ១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយ ទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ ដែលបាញ់រួចចំនួន០៣គ្រាប់។

    ក្រោយពីសារភាពពីអំពើបាញ់បោះខុសច្បាប់ និងរកឃើញវត្ថុតាង លោក ស៊ឹង ប៊ុណ្ណា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន ក្រោមបញ្ជាផ្ទាល់របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...