• រថយន្ត២គ្រឿងបុកគ្នា នៅផ្លូវបំបែកជាបួន រថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង
    ដោយ Heng  ថ្ងៃទី 30 July, 2022  ម៉ោង 12:17 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ កណ្ដាលថ្ងៃត្រង់មេឃស្រឡះភ្លឺចែស រថយន្ត២គ្រឿង បើកបុកគ្នាយ៉ាងពេញទំហឹង នៅផ្លូវបំបែកជាបួន មួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង៥០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវក្រមួនស លេខ១១៤ កែងផ្លូវប៉ាស្ទ័រ លេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក វីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A-6218 បើកបរតាមបណ្ដោយផ្លូវក្រមួនស (ផ្លូវលេខ214) ក្នុងទិសដៅពីលិចមកកើត ខណ:នោះមានរថយន្តមួយគ្រឿងទៀត ម៉ាកហ្វធូន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-0884 បើកបរតាមបណ្ដោយផ្លូវ ប៉ាស្ទ័រ(ផ្លូវលេខ51) ក្នុងទិសដៅពី ជើងទៅត្បូងមកចំណុចផ្លូវបំបែកជាបួន រថយន្តម៉ាក ម៉ាក វីហ្គូ មិនបន្ថយល្បឿនបានបុករថយន្ត ម៉ាកហ្វធូន័រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្ដង រថយន្ត ហ្វធូន័ររងកាខូចខាត់ខ្ទេច ស្ទើរទាំងស្រុង អ្នកបើកបររបួសស្រាល ចំណែករថយន្ត វីហ្គូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    តាមប្រភពពីមន្រ្តីនគរបាលបានឲ្យដឹងថា ក្នុងករណី ដោយម្ចាស់រថយន្តម៉ាកហ្វធូន័រ បើកបរមិនគោរពសិទ្ធិអាទិភាព និងមិនយោគយល់អធ្យាស្រ័យគ្នា ទើបបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

    ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានខណ្ឌដូនពេញ បានចុះដល់ទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅនគរបាលជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយករថយន្តទាំង២គ្រឿងទៅរក្សារទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...