• អ្នកបើកបររថយន្តញញឹមយ៉ាងពព្រាយ ខណៈនគរបាលចាប់វាស់កំពស់ ក្រោយពីបើករថយន្តបុកម៉ូតូ ២គ្រឿងស្លាប់ក្មេងស្រីម្នាក់ភ្លាមៗ និងបុរសម្នាក់របួសស្រាល
    ដោយ Heng  ថ្ងៃទី 27 July, 2022  ម៉ោង 09:58 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀតរងរបួស ដោយសារបុរស់ម្នាក់បើករថយន្តផ្ដេសផ្ដាសបុករះម៉ូតូ២គ្រឿងមួយគ្រឿងកំពុងធ្វើដំណើរ និងមួយគ្រឿងទៀតនៅលើចិញ្ចើមផ្លូវ។ ករណីល្មើសនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៥៣នាទីយបថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ៣៧ និង៣៨ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    នគរបាលមូលដ្ឋានបានឲ្យដឹងថាក្មេងស្រីរងគ្រោះដែលបានស្លាប់នេះមានឈ្មោះ ម៉ា សូនីតា អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោង។ ក្មេងរងគ្រោះបានឈប់ម៉ូតូមួយគ្រឿង ម៉ាកស៊ូគីស្មាក់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១-CT-៥៣១០ នៅលើចញ្ចើមផ្លូវខាងស្តាំដៃ។
    ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BB-៦៨៧៦ អ្នកបើកបរឈ្មោះ ហុឹម អៀងសូផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បើកបរពីទិសខាងជើងទៅទិសខាងត្បួង មកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១.M-១២៩២ អ្នកបើកបរឈ្មោះ ភិន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំរងរបួសស្រាលរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កំពុងបើកបរពីទិសខាងត្បូងទៅទិសខាងជើង។

    ប្រភពបានបន្តថាហើយរថយន្តបានបន្តឡើងចិញ្ចើមផ្លូវទៅបុកម៉ូតូ និងក្មេងស្រីរងគ្រោះខាងលើពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

    ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើកាវាស់វែងនឹងហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ រីឯសពក្មេងរងគ្រោះបានប្រគលឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

    វត្ថុតាងទាំងបីគ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ចំណែកអ្នកបើកបររថយន្ត បានឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចេតិយយ៉ាងណាបុរសអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះឋានៈនគរបាលវាស់កម្ពស់កត់ត្រាភិនភាគនិងអត្តសញ្ញាណ នោះបានញញឹមផ្កាត្រកួនយ៉ាងសង្ហារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...