• បើករថយន្តម៉ាកអូឌី គ្របគ្រងលែងបានបុករបាំងថ្មគល់ស្ពានអាកាសក្បាល
    ដោយ Heng  ថ្ងៃទី 26 July, 2022  ម៉ោង 09:02 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តម៉ាកអូឌីមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មចុងស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ តែពុំមានមនុស្សគ្រោះថ្នាក់នោះទេ។ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់អ្នកបើកបររួមដំណើរជាមួយនឹងនារីពីរនាក់បានបើករថយន្តស៊េរីទំនើបម៉ាកអូឌី ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AJ-0026 បើកបកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកនឹងរបាំងថ្ម ចុងស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។ បុរសម្នាក់បើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...