• បើករថយន្តជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្ត ១២កៅអីបើកឆ្លងកាត់ផ្លូវបុក
    ដោយ Heng  ថ្ងៃទី 26 July, 2022  ម៉ោង 08:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តម៉ាក Toyota PrIus ជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ផ្លូវបានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តម៉ាក Hyundai ប្រភេទ​១២​កៅអីបើកលឿនឆ្លងកាត់ផ្លូវបំបែកជាបួន បុកចំទ្វារខាងក្រោយវិលមួយជុំតែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។ ករករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៣៧ កែង​ផ្លូវ​លេខ៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

    សមត្ថកិច្ចបានឱ្យដឹង​ថា រថយន្ត​ម៉ាក Toyota PrIus មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU-0346 បើក​ដោយ​បុរស​ជា​បប្តីជូន​ប្រពន្ធ​ទៅ​សម្រាលកូន​នៅ​មន្មន្ទីរពេទ្យ បើកបរតាម​បណ្តោយ​ផ្លូវ​លេខ៥២៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ លុះមកដល់ផ្លូវបំបែក​ជា​បួនមាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Hyundai ប្រភេទ​១២​កៅអី ពណ៌​ទឹកដោះ​គោ ពាក់​ស្លាក​លេខភ្នំពេញ​3E-5158 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង​ផផ្លូវពី​កើត​ទៅ​លិចក្នុង​ល្បឿន​លឿន ក៏​បុក​ផ្ទប់​ចំ​ទ្វារ​រថយន្ដ​ព្រូសខាងស្តាំបណ្តាល​ឱ្យរថយន្ត​តូ​យ៉ូ​តា​ព្រូស​វិល​ក្បាល​ត្រឡប់​ក្រោយ​មួយ​ជុំ រង​ការ​ខូចខាត​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង​រថយន្ត ។

    ចំណែក​រថយន្ត Hyundai វិញរង​ការ​ខូចខាត​ខាង​មុខ​តិចតួច។ បន្ទាប់​ពី​កើតហេតុ ម្ចាស់​រថយន្ត​តូ​យ៉ូ​តាព្រូស មិន​បាន​នៅ​តវ៉ា​អ្វី​ច្រើន​នោះ​ទេ បាន​នាំ​ប្រពន្ធ​ចេញពី​ក្នុង​រថយន្ត និង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង ដើម្បី​ជូន​ប្រពន្ធ​ទៅ​សម្រាលកូនសិន ។

    ក្រោយ​ពេល​កើតហេតុនៅ​សល់​តែ​រថយន្ត​ទាំង​ពីរ​គ្គ្រឿង ហើយសមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឱ្យសមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...