• រថយន្តកុងតឺន័របុកម៉ូតូពីក្រោយបណ្តាលឱ្យនារី២នាក់រងរបួសធ្ងន់
    ដោយ Heng  ថ្ងៃទី 21 July, 2022  ម៉ោង 14:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ នារីពីរនាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងតឺន័របុកពីក្រោយពេញទំហឹងបានរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២១ខែកក្កដា​ ឆ្នាំ២០២២​នៅចំណុចជញ្ជីងថ្លឹងឡានចាស់​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

    សមត្ថកិច្ចបានឲ្យដឹងថា នារីពីរនាក់ជិះម៉ូតូមួយម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពត​ 1P- 3993 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុត្រូវរថយន្តកុងតឺន័រ​ របស់ក្រុមហ៊ុនL. M. H​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E -2086 ធ្វេីដំណេីរមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យម៉ូតូដួលទៅនឹងថ្នល់រងរបួសធ្ងន់​ ។

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកអៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...