• រថយន្ត Ford Ranger មួយគ្រឿងបើកលឿនជ្រុលទៅបុករះបង្គោលថ្មលូ និងផ្ទាំងថ្ម
    ដោយ Heng  ថ្ងៃទី 20 July, 2022  ម៉ោង 09:49 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តម៉ាកFord Ranger មួយគ្រឿងបើកលឿនពេកដល់ផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទីបុករះបង្គោលថ្ម លូ និងផ្ទាំងថ្មនៅតាមចិញ្ចើមផ្លូវបណ្ដាលឱ្យដួលរលំ និងបែកបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិកក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Ford Rancher មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-3198 ធ្វើដំណើរពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោងដោយសារបើកលឿនពេកបួងចង្កូតមិនទាន់ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះបង្គោលថ្មជាច្រើនដើម បុកលូ និងផ្ទាំងថ្ននៅតាមចិញ្ចើមផ្លូវបណ្ដាលឱ្យដួល និងបែកបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តក្រឡប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះតៃកុងរថយន្តបានចេញពីរថយន្តគេចខ្លួនបាត់ទៅ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...