• រថយន្តកូរ៉េបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយគាបមនុស្ស២នាក់ក្នុងកាប៊ីន
    ដោយ Heng  ថ្ងៃទី 20 July, 2022  ម៉ោង 08:18 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តកូរ៉េមួយគ្រឿងដឹកសម្ភារៈបើកបរជ្រុលទៅបុករថយន្តកុងតឺន័រដែលចតស្ងៀមតាមចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងបណ្តាលឱ្យមនុស្ស២នាក់គាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់បួសស្រាល និងដាច់ទ្រុងរថយន្តធ្លាក់មកក្រោម។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខ រោងចក្រក្រោន តាមបណ្តោយមហាវិថីចោមចៅ-វ៉េងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3A-0184 ចតស្ងៀមនៅប្របចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិចនៅចំណុចកើតហេតុខាងលើ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវនោះទេ។ មានរថយន្ដកូរ៉េមួយគ្រឿងដឹកសម្ភារៈ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-5084បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរពីលិចទៅកើតស្របទិសគ្នាក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នករួមដំណើរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល ។ ឯទ្រុងរថយន្តក៏បានដាច់ធ្លាក់ឃ្លុបទ្រុងមកលើថ្នល់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...