• បើករថយន្តបុកបង្គោលភ្លើងស្តុបខ្ទេចមុខរថយន្ត
    ដោយ Heng  ថ្ងៃទី 18 July, 2022  ម៉ោង 10:30 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកបង្គោលភ្លើងស្តុបពេញទំហឹងខ្ទេចក្បាលរថយន្តផ្នែកខាងមុខ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    មុនពេលកើតហេតុបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកតូយ៉ូតា RAV4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2D-0107 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកបង្គោលភ្លើងស្តុបចំពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់ សំណាងល្អនៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចររាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...