• បុរសម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់
    ដោយ Heng  ថ្ងៃទី 14 July, 2022  ម៉ោង 08:11 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្ត បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខ តែសំណាងដែរមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើម៉ាក Toyota Vios ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-1120 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏រេចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន០២កំណាត់ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្រោយកើតហេតុ បុរសអ្នកបើកបតរថយន្តបង្កបានបើកទ្វាចេញមកក្រៅទាំងស្ថានភាពស្រវឹងស្រា ហើយបានជិះម៉ូតូជាមួយអ្នកផ្សេងចាក់ចេញពីកន្លែងកើតហេតុបាត់។

    សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...