• មនុស្សប្រុសស្រី បីនាក់ជិះម៉ូតូឌុបគ្នា បុករថយន្តកំពុងបើកបត់ត្រឡប់ក្រោយ ស្លាប់ម្នាក់របួសធ្ងន់ ២នាក់
    ដោយ Heng  ថ្ងៃទី 13 July, 2022  ម៉ោង 08:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មនុស្សប្រុសស្រី ៣នាក់ជិះម៉ូតូឌុបគ្នាបុកនឹងរថយន្តបើកស្របពេលគ្នាបត់ឆ្វេងបកក្រោយ បណ្ដាលឱ្យស្លាប់មួយនាក់ របួសធ្ងន់ ២នាក់។ នៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជាប់នឹងស្ពានអាកាស ផ្សារដីហុយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

    សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ថន ចន្ធីម ភេទស្រី មានអាយុជាង ២០ ឆ្នាំ ។ ចំណែកអ្នករង របួសធ្ងន់ មិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណនៅឡើយទេ។

    ភាគីខាងរថយន្ត មានបុរសម្នាក់ ជាជនជាតិខ្មែររួមដំណើរ ជាមួយនឹងបុរសម្នាក់ទៀតជាជនបរទេស ជិះរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2BP-6892 បើកចុះពីស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីខាងកើត មកខាងលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ក្រោយ។ លុះបត់បានពាក់កណ្តាលផ្លូវ ស្រាប់តែ មានបុរសម្នាក់ រួមដំណើរ ជាមួយនឹងនារី ពីរនាក់ទៀត ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-0989 ជិះពីក្រោយ ស្របទិសគ្នា ក្នុងល្បឿនលឿន ចាប់ហ្វ្រាំមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលទ្វារ ខាងឆ្វេងរថយន្ត បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ។ ភ្លាមនោះ ប្រជាពលរដ្ឋ បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ តែជាអកុសលនារីរងគ្រោះ ឈ្មោះ ថន ចន្ធីម បានបាក់ ក ស្លាប់ បាត់ទៅហើយ ។ ចំណែកបុរសនិងនារីម្នាក់ទៀត រងរបួសធ្ងន់ កំពុងតែសំរាកព្យាបាល នៅឯមន្ទីរពេទ្យ ឯកជនមួយកន្លែង។ រីឯតៃកុងរថយន្ត និងបុរសជនបរទេសម្នាក់ទៀត បានរត់គេច បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែង យករថយន្តមកស្ទូច យកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។ រីឯសពនារី រងគ្រោះ សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...