• រថយន្តដឹកគ្រឿងសង្ហារិមលោតឆ័ត្រត្រូវសមត្ថកិច្ចបង្ក្រាប
    ដោយ Heng  ថ្ងៃទី 11 July, 2022  ម៉ោង 09:46 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ចាប់បានរថយន្តដឹកគ្រឿងឈើមានបំណងនាំចេញក៏ត្រូវបានស្ទាក់ចាប់ ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។ កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍ស្រែខ្ទុម បានចាប់ឃាត់រថយន្តដឹកឈើកែច្នៃ ១គ្រឿង បានដឹកឈើប្រភេទគ្រោងទ្វារ និង បង្អួចដែលគ្មានច្បាប់អនុញ្ញាត។

    វត្ថុតាងរួមមាន៖
    ១/.រថយន្ត ១ គ្រឿង ម៉ាកស្ការិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 .AQ 8865
    ២/. ទ្វារ ប្រភេទសុក្រំចំនួន ៧ សន្លឹក
    ៣/.គ្រោងទ្វារចំនួន ២៧ ដើម
    ៤/.គ្រែមុងចំនួន ១ គ្រឿង

    បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ប្រគល់ជូនទៅទីស្នាក់ការកណ្ដាលដែនអភិរក្សកែវសីមា ដើម្បីរក្សាទុក និងបន្តអនុវត្តចំណាត់ការតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...