• ឧទ្ធម្ភាគចក្រ​មួយគមួយគ្រឿងបង្ខំចុះចតនៅមាត់ទន្លេខេត្តកំពង់ឆ្នាំង
    ដោយ Heng  ថ្ងៃទី 8 July, 2022  ម៉ោង 10:35 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ពព័ត៌មានបាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ចុះចត​នៅ​មាត់ទន្លេ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ កំពង់ឆ្នាំង ដោយសារ​អាកាសធាតុ​មិន​អំណោយផល​។

    ​លោក​បាន​បន្តថា ឧទ្ធម្ភាគចក្រ មួយគ្រឿង​នេះ​បាន​បង្ខំ​ចុះចត ដើម្បី​សុវត្ថិភាព​ព្រោះតែ​ធាតុអាកាស​មិន​អំណោយផល នៅវេលា​ម៉ោង​៧ និង១៥​នាទី យប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០២២ ។​

    ​លោក​បាន​បន្តថា តាម​របាយការណ៍​រប​ស់លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បបានបញ្ជាក់ឱ្យដឹងថាៈ ក្រោយពេល​កើតហេតុ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បានឱ្យ​ក្រុម​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​និង​ដឹកយក​អ្នកបើកបរ​ឧទ្ធម្ភាគចក្រ ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ អេ​ន ឌី មក​សម្រាក​នៅ​សណ្ឋាគារ​សុវណ្ណ​ភូមិ ក្នុង​ក្រុង​កំពង់ ឆ្នាំង ។ ចំណែក​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ដាក់​កម្លាំង​ការពារ​យ៉ាង​យកចិត្តទុកដាក់​នៅ​ទីតាំង​ដែល​ឧ​ទ្ធ​ម្ភា គ​ចក្រ​បាន​ចុះចត ។​

    ​តាម​ការបញ្ជាក់​ពីអ្នកបើកបរ​ឧទ្ធម្ភាគចក្រ ជនជាតិ​អាល្លឺម៉ង់ ប្រាប់​សមត្ថកិច្ច​ថា រូបគាត់​បើក​ហោះហើរ​តែម្នាក់ឯង​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប​។ ចំពោះ​មូលហេតុ​ដែល​ចុះចតនេះ​គឺ​ដោយសារ​អាកាសធាតុ មេឃងងឹត​មាន​ខ្យល់​ខ្លាំង​។​

    ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានឱ្យដឹងថា​ យនយន្តហោះនោះនឹងត្រូវ​ហោះ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែកក្កដា ដើម្បី​ហោះ ហើរ​ទៅកាន់​គោលដៅ​ទៅ​ខេត្តសៀមរាប​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...