• ឆេះផ្ទះពលរដ្ឋអស់ ១២ខ្នង នៅក្រុងបាត់ដំបងពុំទាន់ដឹងពីមូលហេតុ
    ដោយ Heng  ថ្ងៃទី 7 July, 2022  ម៉ោង 11:01 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ ហាងលក់ពូជមួយកន្លែងបានឆាតចេះមិនដឹងពីមូលហេតុ ហើយបានឆេះរាលដាលផ្ទះអ្នកជិតខាងអស់ ១១ ខ្នងទៀត។ អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១៧ និង១៥នាទី នាល្ងាច​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ​ ២០២២នៅចំណុច​ក្រុមទី ៥ ភូមិព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង។ ម្ចាស់ផ្ទះ​(ហាងលក់ពូក) មានឈ្មោះ អ៊ា អេង​ហុង ភេទប្រុស អាយុ ៧០ឆ្នាំ។

    ​លោក​អនុសេនីយ៍ឯក ឆោម ឈឿ​យ នាយរង​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ ១២​ ខ្នង ដែលរងការឆាបឆេះនេះជា​ប្រភេទ​ផ្ទះ​សង់​អំពី​ឈើ និង​ដែក​ប្រក់​ស័ង្កសី មូល​ហេតុឆេះនិងការខូចខាតទ្រព្យសម្បត្តិនេះកំពុងស្ថិតក្នុងការស្រាវជ្រាវ​នៅឡើយ។​

    លោកបន្តថាប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះគ្រោះថ្នាក់​អគ្គិភ័យ​នេះ មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជិតខាង និង​រថយន្ត​ពន្លត់​អគអគ្គិភ័យចំនួន ០៦​ គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ ១២ រថយន្ត ហើយហេតុ​ការណ៍​នេះ មិនមាននរណាម្នាក់​គ្រោះថ្នាក់នោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...