• ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៦នាក់ និងរឹបអូសសារធាតុគីមីផ្សំ ជាង ១៤តោន ក្នុងករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន
    ដោយ Heng  ថ្ងៃទី 6 July, 2022  ម៉ោង 08:24 | សន្តិសុខ​សង្គម

    (ព្រះសីហនុ)៖​ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនិយ៍ទោ សារី បុត្រសត្យាលោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនីនាយការិយាល័យ (ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និង បង្ក្រាប ទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី។

    សមត្ថកិច្ចឲ្យដឹងថា ទីរងពីរកន្លែងត្រូវបានធ្វើការបង្ក្រាបជាបន្តបន្ទាប់មាន៖ -ទីតាំងទី១: នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
    -ទីតាំងទី២: នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ហើយបានឃាត់ខ្លួន
    ជនសង្ស័យ០៦នាក់៖ ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។

    សមត្ថកិច្ចបានដកហូតវត្ថុតាង៖ សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមានដូចខាងក្រោមៈ ១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ២-កែវប្រតិកម្មចំនួន០៧គ្រឿង, ៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ៤-ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, ៥-កញ្រ្ចែងមួយចំនួន, ៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ៧-ធុងមួយចំនួន, ៨-ជីឡៅចំនួន១០ជីឡៅ, ៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង១០-សំបកធុង២៩៨សំបក ។

    បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...