• បុរសពីរនាក់រងរបួសធ្ងន់ ដោយសត្វខ្លាឃ្មុំទះ និងខាំហែក
    ដោយ Heng  ថ្ងៃទី 5 July, 2022  ម៉ោង 12:42 | សន្តិសុខ​សង្គម

    (ពោធិ៍សាត់)៖ បុរសពីរនាក់ រងរបួសយ៉ាងធ្ងន់ដោយសារសត្វខ្លាឃ្មុំមួយក្បាល ទះ និងខាំហែក នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ។

    លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ៖ តាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរ មុនពេលកើតហេតុ ពួកគាត់បានដើរទៅដួសត្រី ដើម្បីយកមកចិញ្ចឹមជីវិត តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែកសាច់ បណ្តាលរងរបួស។

    លោកអធិការបានបន្តថា ៖ ជនរងគ្រោះទី១មានឈ្មោះ ងុយ ងឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាការពារភូមិ រងរបួសធ្ងន់ ទី២មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅចំណុច ឧបសម្ព័ន្ធស្ទឹងតា ចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជន ឃុំអូរសោម ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...