• ក្រុម​អ្នកបើកឡាន​ចង្កូត​ស្តាំ បិទផ្លូវតវ៉ានៅ​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ
    ដោយ Heng  ថ្ងៃទី 5 July, 2022  ម៉ោង 12:31 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ នេះ មានក្រុម​អ្នក​បើកឡាន​ចង្កូត​ស្តាំ ជាច្រើន​នាក់ បាននាំគ្នា​យក​រថយន្ត​ចង្កូត​ស្ដាំ ជាច្រើន​គ្រឿង ទៅចត​បិទផ្លូវនៅ​ចំណុច​រង្វង់​មូល​កួរស្រូវ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដើម្បី​តវ៉ា និង​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អនុគ្រោះ​ឲ្យ​ពួកគាត់បង់ពន្ធ​រថយន្ត​ចង្កូត​ស្ដាំដែល​កំពុង​ចរាចរណ៍​ក្នុងស្រុកដោយ​មិន​ចាំបាច់កែ​ចង្កូត​។​

    ​ករណីនេះ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង នៅត្រង់ចំណុច​ផ្លូវ​ប្រសព្វ​នោះ ។ ការតវ៉ា​បិទផ្លូវ ដោយ​ក្រុម​អ្នកបើករថយន្ត​ចង្កូត​ស្តាំខាងលើ រហូតមកដល់​វេលា​ម៉ោង ១១ ថ្ងៃ​ត្រង់នេះ ពួកគេ នៅ​មិនទាន់​រំសាយ​នៅឡើយ ។​

    ​ថ្មីៗ​នេះ ក្រុម​អ្នក​បើកឡាន​ចង្កូត​ស្តាំ ក៏​ធ្លាប់ធ្វើ​ការតវ៉ា​ផងដែរ ក្នុង​គោលគោលបំសុំ​បង់ពន្ធ​ធម្មតា មិន​កែ​ចង្កូត​ពីស្តាំ មក​ឆ្ឆ្វេង ព្រោះពួកគេអះអាងថាពុំមានលទ្ធភាពខណៈជីវភាពក្នុងមុខរបរដឹកជញ្ជូនកំពុងជួបការលំបាក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...