• រថយន្ដបែនដឹកដីចុះពីលើភ្នំដងរែក ដាច់ហ្រ្វាំង​ ក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យអ្នកបើកបរ…
    ដោយ Heng  ថ្ងៃទី 1 July, 2022  ម៉ោង 11:55 | សន្តិសុខ​សង្គម

    (ខេត្ដឧត្ដរមានជ័យ)៖ បុរសអ្នកបរម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើករថយន្ដបែន ដឹកដីចុះមកពីលើភ្នំដងរែក ដាច់ហ្វាំងក្រឡាប់ជាច្រើនត្រឡប់។កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលលេខ១៣១ និងលេខ១៣២ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

    អ្នកបើកបរដែលបាត់បង់ជីវិត ឈ្មោះ យាន សុជាតិ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបបើកបរ រស់នៅ ភូមិបន្ទាយចាស់ ឃុំស្លក្រាម បើករថយន្តគ្រោះថ្នាក់គឺរថយន្តបែនដឹកដី ម៉ាក FUSO ពណ៌ផ្ទៃមេឃលាយ.ស ពាក់ស្លាកលេខតាកែវ 3A-2669 បានបើកចុះពីលើភ្នំ ដាច់ហ្វាំង បណ្តាលឲ្យបុកបង្គោលដៃផ្លូវក្រឡាប់ធ្លាក់ចុះក្រោមក្រុងសៀមរាប ខេត្តសៀមរាប៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...