• បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តចតលើផ្លូវរងរបួសធ្ងន់
    ដោយ Heng  ថ្ងៃទី 1 July, 2022  ម៉ោង 09:37 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ រថយន្តធុនធំមួយគ្រឿងឈប់ចតលើផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូបុករថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុច មុខការិយាល័យអប់រំស្រុក ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ។

    នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះហែម ឡាវី ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ធុនសេ 125ខ្មៅ ស៊េរីឆ្នាំ 2012 ផ៊ស្លាកលេខ 1G-4080 ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ មុខការិយាល័យអប់រំស្រុក ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក បានបុកគូទរថយន្ត ដឹកដំឡូងមី ម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 3D-5791 ដែលបើកបរដោយឈ្មោះ ហាក់ គុយ ភេទប្រុសអាយុ ៥១ ឆ្នាំរស់នៅភូមិ កោះរៀម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ខណៈពេលអ្នកបើកបរ ឈប់រថយន្តនៅលើទ្រូងផ្លូវ ចុះទៅហូបបាយ ។

    នគរបាលបានបញ្ជាក់ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់ អ្នកបើកម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវ ប្រើភ្លើងពិលពាក់នឹងក្បាល រថយន្តឈប់នៅលើទ្រូងផ្លូវ (មានភ្លើងបំភ្លឺ ) ។ ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវកម្លាំងជម្នាញយកទៅរក្សានៅកន្លែងអធិការស្រុករងចាំដោះស្រាយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...