• ជនបរទេសម្នាក់បើករថយន្តលឿនសង្ស័យស្រវឹង ជ្រុលទៅបុកអ្នកប្រមូលសំរាមបាក់ជើងទាំងពីរខ្ទេច
    ដោយ Heng  ថ្ងៃទី 29 June, 2022  ម៉ោង 08:15 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសជាជនបរទេសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកកម្មករកំពុងតែប្រមូលសំរាមទៅបោកផ្ទប់ពីក្រោយរថយន្តដឹកសំរាមបណ្តាលឱ្យគាបជាប់ខ្ទេចជើងទាំងសងខាង ។ មានអីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    សេដ្ឋកិច្ចបានឱ្យដឹងថា រថយន្តដឹកសំរាម បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតដើម្បប្រមូលសំរាមនៅតាមដងផ្លូវ ហើយខណៈដែលបុរសម្នាក់ជាកម្មករកំពុងតែប្រមូលសំរាម ស្រាប់តែមានរថយន្តម៉ាកTOYOTA INNOVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BC-1190 បើកបរដោយបុរសជាជនបរទេសម្នាក់ដែលទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ស្របទិសគ្នាយ៉ាងលឿន បានជ្រុលទៅបុករថយន្តដឹកសំរាមចំពីក្រោយពេញទំហឹងបណ្តាលឱ្យត្រូវបុរសជាកម្មករកំពុងតែប្រមូលសំរាមទៅបោកផ្ទប់ពីក្រោយរថយន្តដឹកសំរាមកៀបជាប់ជើងទាំងសងខាង។ ហើយភ្លាមៗនោះដែរបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយកាត់ដែកយកបុរសរងគ្រោះចេញ តែដោយស្ថានភាពជើងរបស់ជនរងគ្រោះ ត្រូវបានបាក់ខ្ទេចទាំងសងខាងទើបទាក់ទងទៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកបុរសជនបទេសដែលបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...