• រថយន្តព្រូសត្រូវរថយន្តមែរសឺដេសបុកពេញទំហឹងនៅផ្លូវបំបែកជាបួន
    ដោយ Heng  ថ្ងៃទី 16 June, 2022  ម៉ោង 10:04 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបានបុកជាមួយរថយន្តតូយ៉ូតា ព្រូស នៅត្រង់ចំណុចផ្លូវបំបែកជាបួនកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ៤៧៤ កែងនឹងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ក្រោយកើតហេតុអ្នកបើករថយន្តព្រូសបែរជាភ័យស្លន់ស្លោបានបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញឃាត់នាំយកមកកន្លែងកើតហេតុវិញ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូយ៉ូតា ព្រូសគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-0084 បើកបរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចផ្លូវបំបែកជាបួនត្រង់កន្លែងកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកមែរសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN-3855 បើកបរបណ្ដោយផ្លូវលេខ៤៧៤ ក្នុងទិសដៅពីលិចទៅកើត(ខ្វែងទិស)ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា តែមិនត្រូវរូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...