• ចោរកម្មគាស់ផ្ទះពីរនាក់នៅស្រុកសំរោងទងចាប់ខ្លួនបញ្ជូនទៅតុលាការ
    ដោយ Heng  ថ្ងៃទី 16 June, 2022  ម៉ោង 08:21 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ មុខសញ្ញាពាក់ព័ន្ធចោរកម្មពីរនាក់ត្រូវនរគបាលឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនៅចំណុចភូមិតាពរ ឃុំពូរបស់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

    នគរបាលមូលដ្ឋានឃុំពូរបស់បានឱ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះសេង គឹមស ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើថាមានជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនយកមកសួរនាំគឺ ១-ឈ្មោះចក់ អៀង ភេទប្រុសអាយុ២២ឆ្នាំ, ២-ឈ្មោះសយ ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យទាំងពីរនាក់រស់នៅភូមិអង្គខ្មៅ ឃុំបូរី ស្រុកសំរោងទង បានចូលគាស់ផ្ទះជនរងគ្រោះយកទ្រព្យសម្បត្តិ។

    ប្រភពបានបន្តទៀតថា បានដកហូតវត្ថុតាងមាន ប័ណ្ណចាក់វ៉ាក់សាំងពីរសន្លឹក, អត្តស​ញ្ញា​ណប័ណ្ណចំនួនពីរសន្លឹក, បណ្ណបើក​បររថយន្តមួយសន្លឹក និងកាតគ្រីម៉ូ​តូមួយសន្លឹក។
    ជនសង្ស័យបានកសាងសំណុំ​រឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីអនុវត្តតាមនីតិវិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...