• ជិះម៉ូតូចូលទិញត្រីសាម៉ុននៅហាងចរណៃ ចេញមកវិញបាត់ម៉ូតូ! (អ្នកជិះម៉ូតូនៅភ្នំពេញប្រយ័ត្នចោរ លួច,ឆក់,ប្លន់!)
    ដោយ Heng  ថ្ងៃទី 14 June, 2022  ម៉ោង 10:33 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងចូលទិញត្រីសាម៉ុន នៅហាងមួយកន្លែងយីហោ ចរណៃ ខណៈចតម៉ូតូទុកនៅមុខហាងរួចចូលទៅក្នុងទិញត្រីសាម៉ុន ស្រាប់តែចេញមកវិញត្រូវជនសង្ស័យលួចកាច់សោ កម៉ូតូយកទៅបាត់។

    ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង០០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចហាងលក់ត្រីសាម៉ុនមួយកន្លែង យីហោ ចរណៃ ដែលស្ថិតនៅទល់មុខវត្តតាំងកសាង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ សុ វ៉ាន់នុត បច្ចុប្បន្នស្នាក់នៅក្នុងភូមិតាងួនសង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យបានរៀបរាប់ប្រាប់ឱ្យដឹងថាម៉ូតូរបស់គាត់ម៉ាក សង់ឌ្រីមសេ 125 សេរីឆ្នាំ 2022 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JA3032 ។ ជនរងគ្រោះមកទិញត្រីសាម៉ុននៅក្នុងហាងមួយកន្លែង យីហោចរណៃនេះ បានចតម៉ូតូនៅខាងមុខហាង រួចចូលទៅក្នុងទិញត្រីសាម៉ុន។ នៅវេលាម៉ោងប្រហែល៧យប់ថ្ងៃទី១៣នេះចូលទៅក្នុងដើម្បីរកទិញត្រីសាម៉ុន មួយសន្ទុះក្រៅមកគាត់ចេញមកវិញស្រាប់តែម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចកាច់សោរយកទៅបាត់ស្រមោលទៅហើយ។ រួចរូបគាត់ក៏បានសួរទៅបុគ្គលិកនៅក្នុងហាងប៉ុន្តែគេឆ្លើយប្រាប់ថាមិនដឹងនោះទេ ភ្លាមនោះគាត់ក៏បានទៅប្ដឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីជួយធ្វើអន្តរាគមន៍តែម្តង។

    ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋាននេះបានសំណូមពរដល់លោក​ ម៉ន វុធី លោកអធិការខណ្ឌពោធិ៍សែនជ័យសូមមេត្តាជួយផ្ដល់សេវាសន្តិសុខក្នុងមូលដ្ឋានជសពិសេសតាមដងផ្លូវធ្វើដំណើរ ឥឡូវចោរលួចឆក់សម្បូរណាស់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...