• បុរសម្នាក់ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ផ្ទះសំណាក់ ផ្ការំចង់ បន្ទប់លេខ ៧៧៧៧ ស្រុកបវេល
    ដោយ Heng  ថ្ងៃទី 14 June, 2022  ម៉ោង 09:50 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ផ្ទះសំណាក់ ។ ហេតុការណ៍ខាងលើនេះអ្នកបម្រើសេវាផ្ទះសំណាក់មានការសង្ស័យឃើញឈាមចេញតាមទ្វារបន្ទប់ហើយយកសោចាក់មើលក៏
    ប្រទះឃើញសពនៅវេលាម៉ោង១រសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ ។

    សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកាលពីពេលព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ គេបាន ឃើញបុរសខាងលើ មកជួលផ្ទះសំណាក់យីហោផ្ការំចង់ស្ថិតភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅបន្ទប់លេខ ៧៧៧៧ ស្នាក់នៅតែម្នាក់ឯង។ លុះម៉ោងប្រហែល ជា ១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ បុគ្គលិកផ្ទះសំណាក់បានទៅគោះ ទ្វាបន្ទប់ ព្រោះអស់ម៉ោងអនុញ្ញាតឱ្យស្នាក់នៅ។ ពេលនោះ ស្រាប់តែឃើញ មានឈាមហូរចេញមកតាមទ្វារ ដោយមានការសង្ស័យក៏បានចាក់ សោទ្វារចូលមើល​ស្រាប់តែឃើញបុរសខាង លើបានដេកស្លាប់ក្នុងថ្លុកឈាមដោយ មានស្នាមអារកផងដែរ។

    លោកវរៈសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ករណីខាងលើនេះមិនមែនជារឿងឃាតកម្មនោះទេគឺជាករណី ធ្វើអត្តឃាត និងសង្ស័យជាមនុស្សវិកលចរិត ព្រោះពេលដែលសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ ប្រទះ​ឃើញថ្នាំ សរសៃប្រសាទ មួយកញ្ចប់ហើយបុរសខាងលើបានយកផ្លែឡាមអារកធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់។

    បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពបុរសខាងលើ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តផ្ដាច់ព្រាត់ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ប្រគល់ឱ្យយកទៅធ្វើបុណ្យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...