• បុរសម្នាក់បើកបរម៉ូតូត្រូវរថយន្តបើកបញ្ច្រាសទិសបុកស្លាប់ភ្លាមៗ
    ដោយ Heng  ថ្ងៃទី 13 June, 2022  ម៉ោង 08:19 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណ:ជិះម៉ូតូត្រូវ រថយន្ដបុកម៉ូតូ។ ចំណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៣២២-៣២៣ ស្ថិតក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

    ជនរងគ្រោះមាន ឈ្មោះ ឈឿន វណ្ណៈ អាយុ៣៤ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ អ្នកបើកបររថយន្តបង្កបានរត់គេចបាត់ ដោយបន្សល់ទុករថយន្ត ចោលនៅកន្លែងកើតហេតុ។

    បុរសរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ១-L ៥៦-៣៤ ទិសខាងកើត ទៅទិសខាងលិច បានបុកគ្នាជាមួយរថយន្តម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប ២.B ២៥-៩១ បើកបរទិសពីលិចទៅកើត ដោយជនមិនស្គាល់អត្តសញ្ញាណ។

    ការកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុវាស់វែង ហើយនាំយកមធ្យោបាយទាំង ២គ្រឿងនោះរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...