• អ្នកបើកបររថយន្តស៊េរីទំនេីបរេចង្កូតទៅបុករថយន្តកុងតឺន័រចំពេញទំហឹងរងរបួសធ្ងន់ធ្ងរ
    ដោយ Heng  ថ្ងៃទី 10 June, 2022  ម៉ោង 08:22 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បេីករថយន្តស៊េរីទំនើប ម៉ាក Hyundai Santafe ក្នុងល្បឿនលឿន ទំនងជាងងុយដេក បានរេចង្កូត ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅ បុករថយន្តសណ្ដោងកុងតឺន័រ ពេញទំហឹង កាលពីវេលាម៉ោង ១២ និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Hyundai Santafe ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NOV . RINA ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿនទំនងជាងងុយដេក ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តសណ្ដោងកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5193 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាចំពេញទំហឹង បណ្ដាលឲ្យ បុរសជាម្ចាស់រថយន្ត Hyundai Santafe រងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្តទាំងពីរគ្រឿងក៏រងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងដូចគ្នា យ៉ាងដំណំ រីឯតៃកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួន ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...