• លួងលោមក្មេងស្រីថារកចៃឱ្យ នាងមិនព្រមក្ដោបមាត់ប្រុងចាប់រំលោភ
    ដោយ Heng  ថ្ងៃទី 8 June, 2022  ម៉ោង 08:25 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់លួងលោមរកចៃឱ្យតែយកដៃក្ដោបមាត់ហើយរើបម្រះស្រែករហូតអ្នកក្បែរខាងឮរត់មកជួយចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច។ ករណីនេះបានកើតឡើងនៅចំណុចភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១ៈ៣០នាទីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២។

    នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ តើ ឆោវ័ន្ត អាយុ២៥ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើប៉ុនប៉ងរំលោភតែមិនបានសម្រេច ខណៈដែលម្តាយក្មេងស្រីរងគ្រោះចេញទៅព្រោះស្រូវនៅខាងជើងផ្ទះ ហើយជនសង្ស័យបានដើរចូលទៅក្នុងផ្ទះក្មេងរងគ្រោះរួចនិយាយថាមកពូរកចៃឱ្យ។

    ប្រភពបានបន្តទៀតថា ក្មេងស្រីរងគ្រោះបានប្រកែក តែជនសង្ស័យបានយកដៃខ្ទប់មាត់ប៉ុនប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែក្មេងស្រីរងគ្រោះបានរើបម្រះរួចស្រែកហៅអ្នកជិតខាងឱ្យជួយ។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋរស់នៅជិតខាងនាំគ្នាជួយចាប់ និងឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...