• រថយន្តពីរគ្រឿងបុកគ្នានៅស្រុកកំពង់សិលារបួសមនុស្ស៣នាក់
    ដោយ Heng  ថ្ងៃទី 7 June, 2022  ម៉ោង 10:07 | សន្តិសុខ​សង្គម

    (ខេត្ត​ព្រះសីហនុ)៖ យោង​តាមប្រភពពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងថា នៅព្រឹក​ថ្ងៃចន្ទ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២ មានមនុស្សចំនួន​ ៣នាក់ដែរបានរងរបួស​ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នាកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២ៈ១០នាទី ស្ថិតនៅលើផ្លូវល្បឿនលឿន ត្រង់ចន្លោះគីឡូម៉ែត្រ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

    សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកPRUIS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ2C-2141 បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយអ្នកបើកបរឈ្មោះ ឡុក សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ដែលមានអ្នករួមដំណើរចំនួន៨នាក់ រងរបួសចំនួន០២នាក់ុំ រថយន្តនេះ បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាកLEXUS RX350 ពណ៌ស ពាក់ស្លាកកលេខ ព្រះសីហនុ 2D-1838 ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ បុន សុខុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាតិយកទៅមន្ទីរពេទ្យភ្នំពេញ។

    សមត្ថកិច្ចបន្តថា វត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...