• ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នំា២០២២
    ដោយ Heng  ថ្ងៃទី 7 June, 2022  ម៉ោង 08:43 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២២។
    ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
    ១៖តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
    – បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ នៅផ្នែកខ្លះនៃបណ្តាខេត្តនៅវាលទំនាបភាគកំណាល និងភាគពាយ័ព្យ។
    ២៖តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ °C
    – នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
    ៣៖តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    – នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...