• កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
    ដោយ Heng  ថ្ងៃទី 2 June, 2022  ម៉ោង 13:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា, នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៦ និង៣០នាទី នៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

    ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
    ១- ឈ្មោះ អួន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
    ២- ឈ្មោះជួន យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិជនខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

    ចំណែកជនរងគ្រោះឈ្មោះ យូ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៨Z ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

    វត្ថុតាងដកហូតមាន ដែកកែច្នៃចុងស្រួច ចំនួន០២, កូនសោខ្សៀលេខ៨ ចំនួន០១, កូនសោលេខ៨ ចំនួន០១, កូនកាំបិត០១ និងកូនសោម៉ូតូ ចំនួន០២។

    បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...