• ប្ដីកំណាចម្នាក់ប្រើកាំបិតបុ័ងតោអារ.កប្រពន្ធដាច់ចេញពីក្បាល ត្រូវតុលាការផ្ដន្ទាទោសដាក់គុកមួយជីវិត
    ដោយ Heng  ថ្ងៃទី 1 June, 2022  ម៉ោង 09:01 | សន្តិសុខ​សង្គម

    (​ភ្នំពេញ) ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក សម ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ជនឧក្រិដ្ឋម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឃាតកម្ម។ ឃាតកម្មដោយហិង្សាប្រើកាំបិតបុ័ងតោអារ.កប្រពន្ធដាច់ចេញពីក្បាល ធ្វើឱ្យមរណភាពដល់ជនរងគ្រោះគឺជាអំពើឃោរឃៅដ៏រន្ធត់ ដែលច្បាប់បានចែងតាមបញ្ញតិមាត្រា ២០០ តម្រូវឱ្យផ្តន្ទាទោសជនជាប់ចោទដាក់គុកអស់មួយជីវិត ។

    ជន​ជា​ឃា​តកដ៏ឃោរឃៅរូប​នោះមានឈ្មោះ ភួង
    រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ដែលមានស្រុក​កំណើត​នៅភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ។

    សូមជម្រាមថា បុរស​ជា​ជន​ដៃដល់​ដែល​ស​ម្លា​ប់​ប្រពន្ធ​ដោយ​កា​ត់​ក្បាលចេញពីក ព្រោះតែ​ភ្លើង​ប្រចណ្ឌ​នោះត្រូវ​បាន​កម្លាំង​សមត្តកិច្ចនគរបាល​ខណ្ឌទួលគោកកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២​ ។

    ជន​ដៃដល់​ជា​ឃា​តកត្រូវ​បាន​កម្លាំង​នគរបាលនៃ​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង​កម្លាំងនគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវ​តាមចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤៥​នាទី​រសៀលថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​ប្រើអំពើហិង្សាអារ.ក​ប្រពន្ធដាច់ចេញពីក្បាល​បណ្តាលឱ្យស្លាប់កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ និង​ ១០​នាទី​យប់ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​ជួល​ខាងលើនេះ ។

    ជន​ដៃដល់​ជា​ឃា​តកឈ្មោះ ភួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចំណែក​ជនរងគ្រោះជា​ប្រពន្ធ​ឈ្មោះ លី ស្រី​នុ​ច អាយុ​២៣​ ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​អនាម័យ នៅ SUNWAY TOULK KORK CITY មានស្រុក​កំណើត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​.ខេត្តបាត់ដំបង​ ។ ជនរង​គ្រោះត្រូវ​ប្តី​ស​ម្លា​ប់​ដោយអារ.កនឹងកាំបិតបុ័ងតោនៅ​ក្នុង​បន្ទប់​ជួល ហើយបានច្រកក្បាល​ចូល​ក្នុង​បាវយក​ទៅ​បោះចោល​នៅចំណត​ម៉ូតូ គឺ​ផ្តើម​ចេញពី​ទំនាស់​រឿង​ភ្លើងប្រចណ្ឌ​ និង ជាមនុស្ស​មាន​ជំងឺ​សរសៃ​ប្រសាទ​ផងដែរ ។

    បើ​តាម​ការរៀបរាប់ពីម្ចាស់ផ្ទះ​ជួលបានឱ្យដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​ប្តី​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២​មក​ម្ល៉េះ​ ដែលការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​តែងតែមាន​ទំនាស់​ជាមួយប្រពន្ធជារៀងរាល់ថ្ងៃព្រោះតែភ្លើងប្រចណ្ឌ​ ។

    បន្ទាប់​ពី​កា​ត់​កស​ម្លា​ប់​ប្រពន្ធ​ហើយ បុរស​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់១យប់ ប៉ុន្តែ​ការសម្លាប់មនុស្សដោយអំពើឃោរឃៅបែបនេះ មិនខុសពាក្យថាឈាមស្រែកស្បែកហៅ ដែលព្រលឹងជនរងគ្រោះនៅតាមអន្ទងជន​ជាឃាតកដើម្បីឱ្យសមត្តកិច្ចចាប់ខ្លួននៅលើផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ព្រែក​ព្រៅ រាជធានី​ភ្នំពេញ ដែលនោះជាបាបកម្មដែលជនជាឃាតកបានសាង ដោយអំពើសម្លាប់មនុស្ស ទើបច្បាប់កំណត់ដាក់គុកអស់មួយជីវិត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...