• បុរសម្នាក់បើករថយន្តទៅបុកគូទរថយន្តដឹកដីចំពេញទំហឹងខណៈកំពុងឈប់រង់ចាំភ្លើងស្តុបបណ្ដាលឱ្យរងរបួសធ្ងន់
    ដោយ Heng  ថ្ងៃទី 1 June, 2022  ម៉ោង 08:41 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្តកាមរីបុករថយន្តដឹកដីដែលឈប់ចាំភ្លើងស្តុបពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ជាប់ស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកដីប្រមាណ៣ទៅ៤គ្រឿងបានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់បន្តកន្ទុយគ្នារង់ចាំភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីដ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2P-4293មកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដឹកដីដែលឈប់ខាងក្រោយគេមិនចាំស្លាកពីក្រោយពេញកំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តកាមរីហាយប្រ៊ីដរងរបួសសន្លប់ស្ដូកស្ដឹង។ ចំណែករថយន្តដឹកដីបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសាច់ញាតិខាងជនរងគ្រោះក៏បានទៅដល់កន្លែងកើតហេតុដែរ ដោយបានប្រាប់សមត្ថកិច្ចថាមិនចង់មានរឿងឆ្ងាយទេ សុំយករថយន្តទៅជួសជុលដោយខ្លួនឯង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...