
(ខេត្តសៀមរាប)៖ សិស្សវិទ្យាល័យម្នាក់ បានត្រូវរថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ បណ្ដាលឱ្យស្លាប់ នៅកន្លែងកើតហេតុ ចំណែករថយន្តបង្កហេតុបានបើករត់គេចបាត់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ២០នាទី យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច ខាងត្បូងមន្ទីរ ពេទ្យនាគទេព ប្រមាណ ២០០ ម៉ែត្រ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់ សាលាកំរើក ក្រុងសៀមរាប ។
ជនរងគ្រោះ មានឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ ជាសិស្សសាលា វិទ្យាល័យអង្គរ ក្រុងសៀមរាប ថ្នាក់ទី១២ និងមានលំនៅ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយជនរងគ្រោះ បើកម៉ូតូម៉ាក ហុងដា MSX ពណ៌ត្រួយចេក ពពាក់ស្លាកលេខ សៀមរាប 1AC 5170 ទិសដៅពីខាងកើត ទៅលិច ហើយត្រូវបានរថយន្ត មិនស្គាល់ម៉ាក បុកម៉ូតូ បណ្ដាលឱ្យយុវសិស្សម្នាក់នោះ បានស្លាប់នៅកន្លែង។
ចំណែករថយន្តមិនស្គាល់អត្តសញ្ញាណ បានបើករត់គេច ពីកន្លែងកើតហេតុបាត់៕