• រថយន្តបែនបុករថយន្តព្រូសចំផ្នែកខាងឆ្វេងពេញ
    ដោយ Heng  ថ្ងៃទី 27 May, 2022  ម៉ោង 10:13 | សន្តិសុខ​សង្គម

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនជ្រុលទៅបុករថយន្តតូយ៉ូតា ព្រូស ដែលកំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យជញ្ជាំងរថយន្តរងការខូចខាត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២៦  ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន មុខការាសសាំងលី ហ៊ាងតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមកែងនឹងផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    រថយន្តរងគ្រោះ ម៉ាតូយ៉ូតាព្រូ សពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-0196 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើក៏មានរថយន្តបែនធុនធំមួយគ្រឿងក្បាលពណ៌ប្រផេះ ពាក់ស្លាកលេខព្រះសីហនុ3A-3477 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិចជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹង។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...