• បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូដួល ខ្ទាតទៅកណ្ដាលថ្នល់ត្រូវរថយន្តបញ្ច្រាសទិសកិនស្លាប់
    ដោយ Heng  ថ្ងៃទី 27 May, 2022  ម៉ោង 09:33 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូដួល ហើយត្រូវរថយន្តមកពីក្រោយកិន។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ កាលពី ល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

    ជនរងគ្រោះមានឈ្មោះ លឹម សុភក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សែ ខ ស្រុកពាម រ ខេត្តព្រៃវែង បើកបរម៉ូតូពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូដួលហើយខ្ទាតទាំងម៉ូតូ និងមនុស្ស មក ខាងឆ្វេងដៃត្រូវរថយន្ដពីរគ្រឿង បើកបរពីទិសបញ្ច្រាស ទីមួយ មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ (បើករត់គេច ក្រោយកើតហេតុ) បានទៅកិនមនុស្សដែលដួល ម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តទីពីរម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាក លេខភ្នំពេញ ៣E-៨៣២៤ សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ៤A-៦២៤៦ មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ (ចុះរត់គេច) បានទៅកិនម៉ូតូ។

    ក្រោយកើតហេតុ វត្ថុតាងម៉ូតូ និងរថយន្ដសមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែករថយន្ដមិនស្គាល់ម៉ាកដែលបើកបរត់កំពុងតែស្រាវជ្រាវ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...