• ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីលួចម៉ូតូពលរដ្ឋ
    ដោយ Heng  ថ្ងៃទី 26 May, 2022  ម៉ោង 09:28 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា មានករណីលួចម៉ូតូបានសម្រេចនៅមុខផ្ទះគ្មានលេខ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២/៥/២០២២ វេលាម៉ោង០៥ និង៣០នាទីព្រឹកនាពេលកន្លងទៅ ហើយត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៉ែន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលឃាត់ខ្លួនបានមានឈ្មោះជ័យ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

    គួរបញ្ចាក់ថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GT-៥០០៧ នៅមុខផ្ទះ និងទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះសម្រាក ស្រាប់តែជនសង្ស័យ៣នាក់ ឈ្មោះ ជ័យ រដ្ឋា, ឈ្មោះទឹង អែម និងឈ្មោះ ង៉ោល ជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខមកឈប់នៅក្បែរ រួចក៏នាំគ្នាលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។

    លុះដល់ថ្ងៃទី ២៤/៥/២០២២ វេលាម៉ោង២១ និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជ័យ រដ្ឋា នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ រួមនឹងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជិះធ្វើសកម្មភាព) បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ។ ក្នុងនោះដែរ ជាលទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ មានសារធាតុញៀន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...