• រថយន្តពីរគ្រឿងបើកកៀរគ្នាកៀបជាប់
    ដោយ Heng  ថ្ងៃទី 26 May, 2022  ម៉ោង 08:22 | សន្តិសុខ​សង្គម

    ភ្នំពេញ​៖​ រថយន្តកុងតឺន័របេីកបត់មិនប្រយ័ត្នត្រូវរថយន្តឃ្លប់បេីកលឿនមកពីក្រោយជ្រុលកៀរគ្នាកៀនជាប់នឹងដេីមឈេីទៅមុខលែងរួច។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២២​ ចំណុចមុខស្ថានីប្រេងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

    សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D 9194 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុបានបត់ស្តាំចូលផ្លូវបេតុង តែភ្លាមនោះក៏មានប្រភេទរថយន្តឃ្លប់ម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E 0941 ធ្វេីដំណេីរមកពីក្រោយលឿនបំណងវ៉ាខាងស្តាំក៏កៀរគ្នាកៀបជាប់នឹងដេីមឈេីមួយដេីមរងការខូចខាតតែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ ហើយទាក់ទងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...