• ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
    ដោយ Heng  ថ្ងៃទី 25 May, 2022  ម៉ោង 08:50 | សន្តិសុខ​សង្គម

    (កំពង់ស្ពឺ)៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ជិះជិះម៉ូតបុក​នឹងម៉ូតូ នៅលើ​ផ្លូវ​លេខ​១៤៤០ ត្រង់ចំណុច​ភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង​ ​ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤:៥៥​នាទី​រសៀល ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​។​

    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​ដោ​ន ខាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រិច​ខ្ពស់ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BD-៨៨៤៩ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងតខាងត្ប មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១T-២៥៨២ បើកបរ​ដោយ​ឈ្មោះ ជុ​យ សូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រងរបួស​ធ្ងន់ រស់នៅ​ភូមិ​ត្រពាំង​មៀន ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

    ​ វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្នាយ​រងចាំ​ដោះ​សាយ​នៅពេល​ក្រោយ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...